ខេត្តឧត្ដរមានជ័យ ៖ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៦និង២០នាទី អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ចំនួន០១នាក់ តាមច្រកអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខាងលើមាន ឈ្មោះ បាន ម៉េងហ៊ួរ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិទំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ពីបទឆ្លងដែនកាប់ឈើគ្រញូង ចូលតាមច្រកអូរស្វាយ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាប់គុកនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។
សមត្ថកិច្ចច្រកទ្វារអន្តរជាតិជាំ បានអប់រំរួចឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ ៕ ប៉ែន នួន