ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងទុកចោលនៅក្នុងដីឡូត៍នៅតាមផ្លូវជាតិលេខ ៦ត្រូវបានអគ្គិភ័យឆាបឆេះម៉ត់

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះមួយខ្នងទុកចោលនៅក្នុងដីឡូត៍មួយកន្លែង ត្រូវបានអគ្កិភ័យឆាបឆេះអស់គ្មានសល់ដែលគេសង្ស័យថា បណ្តាលមកពីក្មេងបោះកន្ទុយបារីលើស្មៅឆេះរាលដាល។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥០នាទី រសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅតាមផ្លូវជាតិលេខ ៦ចន្លោះ ស្ពានលេខ ១១និង១២ ក្នុងភូមិ ចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាផ្ទះ ដែលត្រូវភ្លើង ឆេះនេះ មានទំហំ ៥ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើពីឈើ ប្រក់ក្បឿង ដែលមានម្ចាស់ឈ្មោះដេ វិត ភេទប្រុស អាយុ៣៥ឆ្នាំ  មានលំនៅក្នុងរាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុស្រាប់តែមានភ្លើង បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ពេញបន្ទុកទៅហើយ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជួយពន្លត់។ ដោយសារតែ ផ្ទះនោះស្ថិតនៅក្នុងដីឡូតិ៍ដាច់តែឯង ភ្លើង ពុំបានឆេះរាលដាល់ឡើង ។

នៅក្នុងហេតុការណ៍នេះ នគរបាល ក៏បានហៅរថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់តែផ្ទះទាំងមូលត្រូវភ្លើង ឆេះអស់គ្មានសល់ ។

ទាក់ទិនការកើតមានអគ្គិភ័យ នេះ គេពុំដឹងពីមូលហេតុឡើយ ។ បើតាមនគរបាលមានការសង្ស័យបណ្តាលមកពីក្មេង បោះកន្ទុយបារីលើស្មៅនិងព្រៃបណ្តាលអោយឆេះរាលដាល់ដល់លំនៅឋាន ឆេះយ៉ាងសន្ធោសន្ធៅតែម្តង ៕ ជ្រោយពេជ្រ


ចែករំលែក៖