ភំ្នពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនបានភ្លាមៗក្រោយពីរូបគេធ្វើសកម្មភាព ឆក់ទូរសព្ទ័ដៃពីជនរងដែលកំពង់ធ្វើដំណើរតាមផ្លូវតែមិនបានសម្រេច នៅចំណុចមុខបន្ទាយទាហ៊ានQ១០១ ផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង វេលាម៉ោ១៩និង៤៥នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ឈ្មោះ អ៊ឹម វណ្ណេត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ឡាច ទី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលទូរសព្ទ័ដៃ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូកង់បីឥណ្ឌា ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតស្រាប់តែលេចមុខជនសង្ស័យជិះតាមពីក្រោយខណះជនរងគ្រោះបំរ៉ុងយកទូរស័ព្ទមកខលនោះស្រាប់តែជនសង្ស័យបានយកដៃមកឆក់តែមិនបានសម្រេចពេលនោះអ្នកបើកម៉ូតូកង់បីបានបើកកៀម៉ូតូជនសង្ស័យបណ្តាលអោយដួលហើយស្រែឆោឡាឡើងកប់ជួនសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរបែកក្អមដែលល្បាតនៅក្បែនោះចេញជួយនឹងឃាត់ខ្លួនជនសង្ស័យខាងលើបានតែម្តង។
វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាប៊ីត ពណ៌ខ្មៅលាយសលាយក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1QU-3708 របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចាន់ លីហ្សា