ភំ្នពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចឆ្កិះសោបន្ទប់ប្រជាលរដ្ឋលួចទ្រព្យសម្បត្តិ តែត្រូវបានប្រជាការពារ និងសន្តិសុខឃើញទាន់ដេញចាប់បានម្នាក់ ប្រគល់ជូននគរបាលកាលពីវេលាម៉ោង០១និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ រ៉ាឌីឃន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៥៨ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន), ជនសង្ស័យទី២) ឈ្មោះ អាខ្មៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមុខរបរជាងកាត់សក់ (គេចខ្លួនបាត់) ។
ជនរងគ្រោះឈ្មោះ Chen Dongxing ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន មុខរបរជាងកាត់ដេរសំលៀកបំពាក់ ស្នាក់នៅផ្ទះជួល ភូមិកើតហេតុខាងលើ ។
សម្ភារបាត់បង់៖លុយចំនួន៨០០ដុល្លារ នាឡិកាដៃចំនួន១គ្រឿង ទូរស័ព្ទចំនួន២គ្រឿង ។ សម្ភារចាប់យកមានដែកឆ្គិះបន្ទប់មួយចំនួន និងម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HP6850 ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានចាក់សោរផ្ទះត្រឹមត្រូវហើយបានចេញទៅហូបអីជាមួយមិត្តភក្តិ បាត់លុះមកដល់ វេលាកើតហេតុ ស្រាប់តែជនសង្ស័យទាំងពីនាក់ជិះម៉ូតូមកធ្វើសកម្មភាពឆ្កិះសោលួចទ្រព្យសម្បត្តិ ខណៈកំពុងធ្វើសកម្មភាពរើកកាយ ស្រាប់តែប្រជាការពារ និងសន្តិខមកឃើញទាន់ ក៏សួរនាំធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនតែត្រូវឃាត់បានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ