ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនឪពុកប៉ុនប៉ងរំលោភកូនស្រីសតិមិនគ្រប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពរំលោភកូនស្រីខ្លួនឯងដែលមានសតិមិនគ្រប់ ប៉ុន្តែមិនបានសម្រេច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសសង្ស័យមានឈ្មោះចាប សំបូ អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភ្នំពេញ ។ បច្ចុប្បន្ន ស្នាក់នៅក្នុងភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ។ ចំណែកកូនស្រីដែលមានសតិមិនល្អមានឈ្មោះម.ស អាយុ៣៧ឆ្នាំ ។

ប្រភពបន្តថា មុនកើតហេតុជនសង្ស័យជាឪពុកបានត្រឡប់មកផ្ទះហើយ ក៏ឃើញកូនស្រីនៅម្នាក់ឯងក៏មានអារម្មណ៍ផ្លូវភេទ ក៏ធ្វើសកម្មភាពចាប់ថើប និងប៉ុនប៉ងរំលោភ ប៉ុន្តែត្រូវបានរើបម្រាស់ និងស្រែកទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិទើបរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍តែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ៉ំស្វាយតាយានដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖