ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៩ និងផ្សព្វផ្សាយ ផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២០

ចែករំលែក៖

ព្រឹកថ្ងៃចន្ទ ២ រោច ខែមាឃឆ្ នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្ រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៩ និងផ្សព្វផ្សាយ ផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២០។

ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ។ប្រតិភូតំណាងក្រសួងការពារជាតិ ប្រតិភូតំណាងអគ្គបញ្ជាការ ប្រតិភូកងទ័ពជើងគោក។ អភិបាលនៃគណៈអភិបាលខេត្តទាំង៤ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងពោធិ៍សាត់។មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ មេបញ្ជាការកងពលតូច តំបន់ប្រតិបត្តិការសឹករង កងការពារព្រំដែន មេបញ្ជាការ កងឯកភាពចំណុះយោធភូមិភាគទី៥។

ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថខេត្តទាំង៤ អង្គភាពកំចាត់មីនទិសភូមិភាគទី៥
បានអញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាបូកសរុបឆ្នាំ២០១៩ របស់យោធភូមិភាគទី៥ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំធំយោធភូមិភាគទី៥ ក្រុងបាត់ដំបង។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែង សុន្ទរកថា ស្វាគមន៍ អធិបតី គណៈអធិបតី ភ្ញៀវកិត្តិយស សមាជិកអង្គពិធី និងបានលើកពីការអនុវត្តភារកិច្ចកន្លងមក
និងការរីកចម្រើនរបស់អង្គភាពយោធភូមិភាគទី៥។
ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានឡើងអានរបាយការណ៍ឆ្នាំ និងទិសដៅផែនការសកម្មភាពឆ្នាំ២០២០។

មានប្រសាសន៍សំណេះសំណាលនិងបូកសរុបឯកឧត្តម ហ៊ុន ម៉ាណែត បានលើកកោតសរសើរដល់ការខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរបស់យោធភូមិភាគទី៥ ទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើភារកិច្ចជាក់ស្ដែងមួយចំនួន ៖

_ ពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដី។

_ បន្តចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប៉ស្កាត់ចលនាបដិវត្តន៍ពណ៌ រក្សាសុខសន្តិភាពចូលរួមជួយសង្គម។

_ រៀបចំបំពេញសាច់ទ័ពថ្មី បំពេញឲ្យក្របខ័ណ្ឌជំនួសឲ្យយោធិនចូលសោធននិវត្តន៍។

_ យកចិត្តទុកដាក់ការងារហ្វឹកហ្វឺន អនុវត្តតាមផែនការថ្នាក់លើ បំប៉នយោធាចារ្យ បំពេញឲ្យសាលាហ្វឹកហ្វឺន ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលទ័ពជំនាញ។
សាលាហ្វឹកហ្វឺនមិនត្រូវឲ្យសិក្ខាកាមមានប្រើប្រាស់គ្រឿងញៀន។បើមានប្រើគ្រឿងញៀនត្រូវដេញចេញពីជួរកងទ័ព។
_ ពង្រឹងប្រព័ន្ធវិទ្យុទាក់ទង និងបំភ័ន្តអក្ខរ:
អនុវត្តលក្ខការណ៍កងទ័ពឲ្យបានល្អ។

_ អប់រំចិត្តសាស្ត្រដល់កងទ័ពបង្កើនឆន្ទៈ ស្មោះត្រង់ ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងពិធីនេះមានការ បំពាក់គ្រឿងឥស្សរិយយស ជូនប័ណ្ណសរសើរ ដល់អង្គភាពមានស្នាដៃសម្រេចការងារល្អឆ្នាំ២០១៩កន្លងមកនិងជូនរង្វាន់អម។

ក្នុងឱកាសនេះឯកឧត្តម ហ៊ុន ម៉ាណែត បានដោះស្រាយនូវសំណើរបស់អង្គភាពបានមួយចំនួនផងដែរ៕


ចែករំលែក៖