ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងល្បែងស៊ីសង មួយកន្លែង ដែលស្ថិតនៅក្នុងផ្សារទំនេីប ស៊ីធីម៉ល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយនៅក្នុងនោះ អាជ្ញាធរយធ្វេីការដកហូតទូរហ្គេមបាញ់ត្រី ៧ទូ, ទូSlot ម៉ាស៉ីន ៦ទូ និងសំភារៈមួយចំនួន។
បើតាមភពពត៌មាន បានប្រាប់ឲ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការណ៍នេះ គឺគណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកត្រួតពិនិត្យមេីលនៅទីតាំងខាងលេី ស្រាប់តែបានប្រទះឃេីញប្រភេទទូរហ្គេមបាញ់ត្រីចំនួន ៧ទូ និងទូ Slot ម៉ាស៉ីនចំនួន ៦ទូរ ដែលជាប្រភេទល្បែងស៉ីសងខុសច្បាប់ ដែលត្រូវបានអាជ្ញាធរហាមឃាត់។
គួរបញ្ជាក់ថា ទីតាំងខាងលេីនេះ មានច្បាប់អនុញ្ញាតិប្រកបអាជីវកម្មត្រឹមត្រូវ តែបានលួចលាក់បើកដាក់នៅប្រភេទហ្គេមបាញ់ត្រី និងទូរ Slot ទាំងអស់នេះ។ ចំពោះទូរហ្គេមទាំងអស់នេះ ត្រូវបានអាជ្ញាធរខណ្ឌ ដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌ៧មករា ដើម្បីរង់ចាំធ្វើការវាយកម្ទេចចោលតែម្តង៕ សរស្មី