ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកកំណាត់ ផ្លូវ សហព័ន្ធរុស្សីចាប់ពីផ្លូវបេកាសេដល់ក្ដាន់ពីរ តំបន់ក្ដាន់ពីរនេះ នឹងកែទៅជារង្វង់មូលវិញ

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែមានការកកស្ទះចរាចរណ៍ខ្លាំង នៅលើកំណាត់មហាវិថី សហព័ន្ធរុស្ស៊ី ចាប់ពីចំណុចប្រសព្វក្តាន់ពីរ រហូតដល់ស្តុបបេកាសេ រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកមហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមខាងជើង ។

ជាពិសេសនឹងកែសម្រួល ផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែក ទៅជារង្វង់មូលក្តាន់ពីរ និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់ពីរ ឲ្យនៅ ដដែល ៕ សំរិទ្ធ

 


ចែករំលែក៖