ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីវ័យចំណាស់ម្នាក់ត្រូវគេព្រួតវាយ ដោយចោទថា លួចខ្សែក ពេលអង្គុយផឹកស៊ីជាមួយគ្នា

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានត្រូវរងការវាយដំយ៉ាងចាស់ដៃ ខណៈដែលជួបជុំមិត្តភក្តិ​ដែលស្គាល់គ្នាកន្លងមក បានចូលហូបចុកនៅបារចតុមុខ បន្ទាប់មកត្រូវបានភាគីម្ខាងទៀត មានគ្នា៥នាក់ បានពួតគ្នាវាយយ៉ាងចាស់ដៃ បង្កមានការភ្ញាក់ផ្អើលពេញក្នុងហាង ដោយចោទថា គាត់លួចខ្សែករបស់គេ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខបារចតុមុខស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។

ជនរងគ្រោះដែលត្រូវគេវាយមានឈ្មោះគឹម គន្ធា ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្បែរគល់ស្ពានជ្រោយចង្វា ។

តាមសំដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ (ជនរងគ្រោះ)បាននាំកូនៗទៅញ៉ាំអាហារនៅហាងមួយកន្លែងម្តុំបាចតុមុខបន្ទាប់មកបានជួបគ្នាជាមួយ និងមិត្តភក្តិចាស់ៗមកហូបជាមួយគ្នា រួចហើយកូនៗបានចេញទៅផ្ទះមុនអស់បានមួយសន្ទុះ ស្រាប់តែមិត្តភក្តិដែលស្គាល់គ្នាចោទប្រកាន់ទៅលើគាត់ថាលួចខ្សែកគេ ភ្លាមនោះ ក៏មានការប្រកែកគ្នាតឹងសរសៃក ទើបខាងភាគីម្ខាងទៀត ដែលមានគ្នាច្រើនពួតគ្នាវាយយ៉ាងចាស់ដៃលើស្ត្រីវ័យចំណាស់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងសមត្ថកិច្ចមកជួយអន្តរាគមន៍ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវជនបង្កចាប់មកផ្តន្ទាទោសទៅតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖