ព័ត៌មានទាន់ហេតុការណ៍៖

លោក កើត ឆែ ៖ ការអភិវឌ្ឍ កំណែទម្រង់វិមជ្ឈការនៅប្រទេសនីមួយៗ មានលក្ខណៈខុសៗពីគ្នា អាស្រ័យលើភូមិសាស្រ្តនយោបាយ និង សេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ កំណែទម្រង់វិមជ្ឈការនៅប្រទេសនីមួយៗ មានលក្ខណៈខុសៗពីគ្នា អាស្រ័យលើភូមិសាស្រ្តនយោបាយ និង សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី នៃប្រទេសនីមួយៗ ។

ក្នុងបរិបទនេះប្រទេសកម្ពុជា មានការអនុវត្តន៍គោលនយោបាយវិមជ្ឈការ និងវិសហវិមជ្ឈការមានគោលបំណងសំខាន់ៗ ៖ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន តាមរយៈការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងសាធារណៈរបស់ប្រជាជន និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាល តាមគោលការគ្រប់គ្រង់អភិបាលកិច្ច តាមបែបប្រជាធិបតេយ្យ នៅដែនសមត្ថកិច្ចរបស់ខ្លួន ។

ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធិភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន តាមរយៈការដឹកនាំ មកនូវការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងមូលដ្ឋាន ស្របតាមគោលនយោបាយកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរអំណាចមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅគៀកនឹងប្រជាពលរដ្ឋ មានលទ្ធភាព មានម្ចាស់ការ និងទទួលខុសត្រូវ ច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការ និងដោះស្រាយ នូវបញ្ហា ប្រឈមរបស់ប្រជាជន ឲ្យទាន់ពេលវេលា ។

លោកកើត ឆែ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងធិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធ ថ្មី នៃរដ្ឋបាលខណ្ឌសែនសុខ នាព្រឹកថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២០ ដោយមានការចូលរួមពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ , ប៉ូលីសខណ្ឌ, មន្រ្តីកងរាជអាវុធហត្ថខណ្ឌ និងមន្រ្តីសាលាខណ្ឌជាច្រើនរូប ។

លោក បានបន្តថា រដ្ឋបាលខណ្ឌ ត្រូវលើកកម្ពស់ ការចូលរួម និងភាពជាម្ចាស់របស់ប្រជាជនក្នុងមូលដ្ឋាន ក្នុងការធ្វើសេចក្តីសម្រេច ពាក់ព័ន្ធនឹងការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការរស់នៅ ។

ដើម្បីគាំទ្រ និងជំរុញការអនុវត្តន៍ កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានដាក់ឲ្យអនុវត្តន៍នូវ កម្មវិធីបែបលទ្ធិប្រជាធិបតេយ្យ រយៈពេល១០ឆ្នាំ (២០១០-២០២០) ដើម្បីផ្តល់ផែនទីបង្ហាញ ផ្លូវសំរាប់ការអនុវត្តន៍ ច្បាប់រៀបចំអង្គការជាជំហ៊ានៗ ៕ ចាន់លីហ្សា


ចែករំលែក៖