ព័ត៌មានទាន់ហេតុការណ៍៖

បុរស​មាន​ជំងឺ​សរសៃប្រសាទ​ម្នាក់ ផឹកស្រាស្រវឹងធ្វើអត្តឃាត

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរស​មាន​ជំងឺ​សរសៃប្រសាទ​ម្នាក់ ផឹក​ស្រា​ស្រវឹង​ជាប្រចាំ យក​ក្រមា​ចង.ក ធ្វើ​អត្តឃាត​​ ​នៅ​នឹង​ផ្ទះ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១០​ និង​២០​នាទី ថ្ងៃ​អង្គារ ទី១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​នៅ​ចំណុច​​​ភូមិ​ដូន​ឈូក ឃុំ​នី​ពេ​ជ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។ សព​ឈ្មោះ ធុច ធី ភេទ​ប្រុស អាយុ ៤២ ឆ្នាំ រស់នៅ​ភូមិ​ដូន​ឈូក ឃុំនី​ពេ​ជ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។

តាម​ការ​បំភ្លឺ​ពី​ឪពុកក្មេក ឈ្មោះ គាត សេង អាយុ ៨១ ឆ្នាំ មាន​ទីលំនៅ ភូមិ / ឃុំ ផ្ទះ​ជាមួយ​ជនរងគ្រោះ បាន​និយាយ​ថា ​៖ ​នៅ​វេលា​ម៉ោង​ប្រហែល​០៦​ និង​៣០​នាទី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ជនរងគ្រោះ​ហូប​បាយ​ជាមួយ​កូន​នៅ​នឹង​រោង​ក្រោយ​ផ្ទះ​ លុះ​ហូប​រួច​ កូន​ក៏​ទៅ​រៀន​បាត់​ទៅ គាត់​ក៏​ដើរ​ទៅ​លេង​ផ្ទះ​កូនក្មួយ​ដែរ រហូតដល់​ម៉ោង ១០ និង ០០ នាទី គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​ឡើង​ទៅ​លើ​ផ្ទះ ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ​ចងក​នឹង​ក្រមា​ភ្ជាប់​ទៅ​នឹង​ឃ្នាប​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។

​ក្រោយពី​ទទួល​បាន​ដំណឹង​ភ្លាម​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ រដ្ឋអំណាច​មូលដ្ឋាន​បាន​ចុះ​ពិនិត្យ​សព មានតែ​ស្លាកស្នាម​​​ជុំវិញ​ក​តែប៉ុណ្ណោះ ក្រៅពីនោះ ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ឡើយ ។

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជនរងគ្រោះ ស្លាប់​ដោយសារ​ចង.ក​ ធ្វើ​អត្តឃាត​​ ​មូលហេតុ ជនរងគ្រោះ​ផឹក​ស្រា​ជាប្រចាំ​ ហើយ​មាន​ជំងឺ​សរសៃប្រសាទ​ប្រចាំ​កាយ​ផង ។ ​ បន្ទាប់ពី​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ​ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ ប៊ុនរិទ្ធី


ចែករំលែក៖