ព័ត៌មានទាន់ហេតុការណ៍៖

រវល់ច្រើន រៀនតិច រវល់តិច រៀនច្រើន បង្កើនការយល់ដឹងលើជំនាញអប់រំចិត្តសាស្ត្រ

ចែករំលែក៖

ភ្នំពេញៈ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្តល់ជាគតិ និងបានណែនាំ ដល់នាយទាហាន នាយទាហានរង ពលទា ហានថាៈ បើរវល់ច្រើនរៀនតិច រវល់តិចរៀនច្រើនបង្កើនការយល់ដឹង សមត្ថភាពលើទ្រឹស្តី ក្នុងការងារអប់រំចិត្តសាស្ត្រ ឈានទៅសម្រេចតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលបានដាក់ ចេញ ។

ការឡើងបែបនេះរបស់ នាយឧត្តមសេនីយ៍ ជៀង អំ ដូច្នេះក្នុងពិធីផ្សព្វផ្សាយផែនការណែនាំ ស្តីពីការចាត់តាំង អនុវត្តការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗប្រចាំឆ្នាំ២០២០ នាថ្ងៃ ពុធ ៤ រោច ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ និងថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅសកលវិទ្យាល័យការពារជាតិ ជូនដល់នាយទាហានជំនាញយកទៅផ្សព្វផ្សាយបន្តតាមបណ្តាស្ថាប័ន កងឯកភាព ចំណុះកងយោធពលខេមរភូមិន្ទ ។

នាយឧត្តមសេនីយ៍ សង្កត់ធ្ងន់ថាៈ ក្នុងតួនាទីដឹកនាំបញ្ជា មេបញ្ជាការ នាយកស្ថាប័ន គ្រប់កងឯក ភាព នាយកដ្ឋាន ត្រូវយល់ច្បាស់ពីច្បាប់ សារាចរណែនាំ របស់ស្ថាប័នជំនាញ ផ្សព្វ ផ្សាយឱយបានយល់ជ្រួតជ្រាប ដល់ថ្នាក់ ក្រោមឱវាទដោយ អនុវត្តដូចភ្លៀងរលឹមនោះកិច្ចការទាំងឡាយ និងសម្រេចបានជោគជ័យ ដោយកិច្ចសហការ សាមគ្គី ឯកភាពផ្ទៃក្នុងឱយកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

យើងទាំងអស់គ្នាក្នុង នាម ខ.ភ.ម ត្រូវស្មោះត្រង់ចំពោះជាតិសាសនា ព្រះមហាក្ស ត្រ ប្រឆាំងដាច់ ខាតបដិវត្តពណ៌ដែលពួកជ្រុលនិយម តែងតែ មានមហិច្ឆតា ប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិ បាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតពីប្រជាជាពលរដ្ឋជាង៨០ភាគ រយគឺជាជោគជ័យភ្លូកទឹក ភ្លូកដី ក្នុងអណត្តិទី៦កន្លងមកនេះ ។

ឧត្តមសេនីយ៍ឯក នាង អេង អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ នាយក នាយកដ្ឋាន ឃោសនា រាយការណ៍ពីសកម្មភាព ក្នុងឆ្នាំចាស់កន្លង ដោយបង្ហាញនូវតួលេខដែល(ខ.ភ.ម)ខិតខំពុះពារសម្រេច សមិទ្ធផល ក្នុងការបព្ច្រាាប ជំនាញអប់រំចិត្តសាស្ត្រទទួលបានលទ្ធ ផលដ៏ត្រចះ ត្រចង់ បង្ហាញនូវឆន្ទះមុតស្រួច ដល់នាយទាហាន នាយទា ហានរង ពលទាហាន គ្រប់ស្ថាប័ន កងឯកភាព(ខ.ភ.ម) សម្រេចបាន ថ្ងៃនេះនាយទាហាន នាយទាហានរង ពលទា ហាន ចូលរួមស្តាប់ប្រមាណជិត ៧០០នាក់ផងដែរ ៕ សុខដុម

 


ចែករំលែក៖