ព័ត៌មានទាន់ហេតុការណ៍៖

ប្រព័ន្ធផ្សព្វផ្សាយ ៖ ជំងឺ COVID-19 ស្លាប់មនុស្ស​កើនឡើង ១ ៣៥៧នាក់ ឆ្លង ៦០ ០១៧ នាក់

ចែករំលែក៖

ជំងឺ COVID-19 នៅប្រទេសចិន និងរាលដាលប្រទេសចំនួន​២៨នោះ មកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្លាប់មនុស្សកើនឡើង ១ ៣៥៧​នាក់, ឆ្លង ៦០០១៧នាក់ ។ ប៉ុន្តែ អ្នកចំងឺ ៥៦១១នាក់ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។ នេះបើតាមការផ្សាយរបស់ប្រភព wikipedia កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។

ទាក់ទង​នឹងជំងឺ​ឆ្លងសម្លាប់​មនុស្ស​យ៉ាងឆាប់រហ័ស​បំផុត​មួយនេះ, អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់កាលពីពេលថ្មីនេះថា នៅមិនទាន់រកឃើញថ្នាំព្យាបាលច្បាស់លាស់ ឬវាក់សាំង​ចាក់សម្រាប់ការពារនៅឡើយទេ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្លួនមានសុទ្ធិនិយមថា ជំងឺ​នេះ​អាចនឹង​មានថ្នាំការពារ​បាន ដោយប្រើរយៈពេល​ប្រហែល​១៨​ខែទៀត ។

នៅក្នុងប្រទេសចិនតែមួយ អ្នកជំងឺ​បានកើនឡើង ៥៩ ៤៩៣នាក់, បាត់បង់ជីវិត ១ ៣៥៥នាក់ ។ ប៉ុន្តែ អ្នកជំងឺ ៥៥៤៦នាក់​បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។

ប្រទេសជាច្រើន​ប្រហែល​២៧ទៀត មានអ្នកឆ្លងជំងឺ​COVID-19នេះដែរ ដោយមានចំនួន​តិច​ និងច្រើន​ ។ ប្រទេសខ្លះ​ មានអ្នកជំងឺ​ធូរស្បើយ​ចាកចេញពីមន្ទីរពេទ្យ, ចំណែកអ្នកជំងឺប្រទេសខ្លះទៀត បានស្លាប់។ ជាក់ស្តែង​ដូចអ្នកជំងឺ​នៅហុងកុងម្នាក់ និងនៅហ្វីលីពីនម្នាក់​បានស្លាប់​ផងដែរ ។

គួររំលឹកថា អង្គការសុខភាពពិភពលោក​បាន​ដាក់ឈ្មោះបណ្តោះអាសន្ន​ជំងឺកូរ៉ូណាថ្មីនេះថា 2019-nCoV ។ ប៉ុន្តែ​ថ្មីៗនេះបានដាក់ឈ្មោះ​ផ្លូវការ​ហៅថា COVID-19 វិញ ៕


ចែករំលែក៖