ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខចោរឆក់អាជីពម្នាក់ មុនបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាចោរឆក់អាជីប ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ហាញមុខជាសាធារណៈ មុននឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី ។

មន្រ្តីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា កម្លាំងជំនាញបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ត្រង់ចំណុចផ្លូវលេខ៧១ ស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅ ។

មន្រ្តីដដែលបន្តថា ជនសង្ស័យឈ្មោះ ផល ដេវីដ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។

វត្ថុតាងដកហូតបាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1DA- 2953។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានការិយាល័យជំនាញបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖