ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិចិនម្នាក់មានអាវុធនិងថ្នាំញៀនជាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ : កម្លាំងសមត្ថកិច្ចនគរបាលអន្តរគមន៍ និងព្រហ្មទណ្ឌខណ្ឌចំការមនឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ រួមនឹងអាវុធខ្លីម៉ាកK៥៩ មួយដើមរួម និងថ្នាំញៀនមួយចំនួនទៀត។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលម៉ោង០៨យប់ថ្ងៃទី១៥ ខែ កុម្ភ: ឆ្នាំ ២០២០ នៅចំណុចផ្សារទំនើបThe Bridget សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ZHAO YUHANG អាយុ២៤ឆ្នាំ មុខបរទេសចរ ស្នាក់ខុនដូក្នុងពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌ពីសមត្ថកិច្ចនគរបាលបានអោយដឹងថា នៅមុនពេលឃាត់ខ្លួនជនជាតិចិនរូបនេះ កម្លាំងប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋាន ហើយក៏មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋថា ឃើញបុរសជនជាតិចិនកាន់អាវុធខ្លីជាប់ដៃក្រោយមកកម្លាំងអន្តរាគមន៍ និងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍ចុះបង្រ្កាបបានភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅពេលឃាត់ខ្លួនជនជាតិចិននេះមក យើងដកហូតបាន កាំភ្លើងម៉ាកK៥៩ មួយដើម និងកាបូបស្ពានពណ៌ទឹកដោះគោឆែកឆេករកឃើញថ្នាំក្រាមសថ្លាចំនួន១ថង់តូចសង្ស័យជាសារធាតុញៀន

បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចយើងបានរកអ្នកបកប្រែភាសាចិនជនសង្ស័យឆ្លើយសារភាពថាទិញគ្រឿងញៀននិងកាំភ្លើងម៉ាកK៥៩ ពីបុរសម្នាក់អាយុប្រហែល៤០ឆ្នាំក្នុងតំលៃ៨០០ដុល្លារសហរដ្ឋអាមេរិច រួចយកមកទុកនៅជាប់ខ្លួនហើយនាយប់កើតហេតុនោះខ្លួនបានទៅរកទារលុយអ្នកដែលជំពាក់តែមកដល់ផ្សារទំនើបThe Bridget ក៏ត្រូវនគរបាលឃាត់ឆែកឆេររកឃើញអាវុធខ្លីតែម្ដង។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូលទៅកាន់សាលាដំបូងចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖