ភ្នំពេញ៖ ជនជាតិបរទេស២នាក់ប្ដីប្រពន្ធដើរតាមផ្លូវត្រូវជនសង្ស័យម្នាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់ខ្សែរកបឆនសម្រច ក៏ស្រែកផ្អើលឆោឡោដល់អ្នកអ្នកធ្វើដំណើរតាមផ្លូវជួយដេញចាប់ជនសង្ស័យ តែជនសង្ស័យរត់គេចខ្លួនបាត់បន្សល់ម៉ូតូនៅកន្លែងកាត់សែនកើតឡើងកាលពីវេលាម៉ោង១និង១៥រសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ខេត្តនៅតាមបណ្ដោយផ្លូវ១៤៣ ក្នុងសង្កាត់អូឡាំពិកទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិបរទេសប្រុសស្រី២នាក់បានដើរតាមផ្លូវ ១៤៣ក្នុងទិសដៅពីជើងមកត្បូងស្រាប់តែមកដល់ចំណុចកើតហេតុក៏មានជនសង្ស័យម្នាក់ជិះម៉ូតូស្គុបពីពណ៌ស ស៊េរីឆ្នាំ 2020 ពាក់ស្លាកលេខ ភ្នំពេញ 1lD-8175 មកពីក្រោយធ្វើសកម្មភាពឆក់ខ្សែកពីបុរសជនជាតិបរទេសបានសម្រេចហើយជិះម៉ូតូបំរុងនិងគេចខ្លួន ភ្លាមៗនោះ ជនជាតិបរទេសបានស្រែកឆោឡោផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវក៏ជួយដេញធាក់ផ្តួលម៉ូតូឲ្យដួលពេលនោះជនសង្ស័យបានក្រោករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិកបានចុះទៅដល់កន្លែងកើតហេតុនិងបាននាំជនជាតិបរទេស២នាក់ប្ដីប្រពន្ធបានមកដាក់ពាក្យបណ្ដឹងនិងយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍នគរបាលនិងស្រាវជ្រាវរកចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់ ។
លោកវរសេនីយទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកងបានឆ្លើយតបថាទទួលស្គាល់មានករណីជនសង្ស័យម្នាក់ធ្វើការសកម្មភាពឆក់ខ្សែកជនបរទេសមែននិងបន្សល់ម៉ូតូស្គុបពីពណ៌សស៊េរីឆ្នាំ 2020 ពាក់ស្លាកលេខភ្នំពេញ 1lD-8175 ហើយជនសង្ស័យរត់គេចខ្លួនបាត់តែកំពុងកម្លាំងព្រហ្មទណ្ឌខណ្ឌកំពុងធ្វើការស្រាវជ្រាវតាមផ្នែកជំនាញមកដល់ថ្ងៃ១៧ ខែ កុម្ភ: ឆ្នាំ ២០២០មិនទាន់បង្រ្កាបបាននោះទេ ៕ សរស្មី