ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា យកដែកទីបវាយបុរសម្នាក់បណ្ដាលឲ្យរងរបួសបែកក្បាល ភ្លាមនោះកម្លាំងល្បាតនៅក្បែរនោះជួយធ្វើអន្តរាគមន៍ចាប់ក្របួចជាប់តែម្តង ។
ករណីហិង្សាដោយចេតនាខាងលើនេះ បានកើឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជួល ផ្លូវលំ ភូមិពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាព យកដែកទីបវាយក្បាលជនរងគ្រោះ ឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបនៅផ្ទះ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសេនសុខ (របួសក្រោមក្លៀកខាងឆ្វេង និងរបួសបែកក្បាលខាងឆ្វែង) ។
សម្ភារបន្សល់ទុក៖ កំណាត់ដែកទីបប្រវែង ៥០cm ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា