ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិក៏ដូចជាក្រុមគ្រួសារប្រទះឃើញដេកស្លាប់ក្នុងចំណុចស្រះទឹកខាងកើតវត្តព្រៃយាយ បង្កការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានទាំងយប់ ខ្លាចជារឿងឃាតកម្ម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងចំណុចស្រះទឹកខាងកើតវត្តព្រៃយាយ ស្ថិតក្នុងភូមិបាវិតណ្ដាល សង្លាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះមុី ណេង អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែកទីលំនៅភូមិឈើទាលរាំ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ស្នាក់នៅបណ្ដោះអាសន្នក្រុងបាវិត ។
បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុបុរសខាងលើបន្ទាប់ពីបញ្ចប់ការងារជាងផ្សាដែក និងហូបបាយរួច ក៏បានចុះទៅមុជទឹកស្រះទឹកខាងកើតវត្តព្រៃយាយដើម្បីជំរះកាយប្រមាណជាកន្លះម៉ោង ស្រាប់តែអ្នកភូមិមានការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ចតែម្ដង ។
បន្ទាប់ពីសមត្ថកិច្ចមកពិនិត្យសពជាច្រើនម៉ោងទើបប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីព្រោះមិនពាក់ពន្ធ័ករណីឃាតកម្មអ្វីនោះទេ ៕ យឹម សុថាន