ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២២ថ្ងៃ កម្លាំងនគរបាលចែកម៉ាសជូនភ្ញៀវជាតិ និងអន្តរជាតិចំនួន៣២៥,៩៥០ម៉ាសដើម្បីការពារវីរុស Covid-19

ចែករំលែក៖

ប៉ោយប៉ែត៖ ដើម្បីការពារនៅវីរុសប្រភេទថ្មីកូរ៉ូណាវីរុស ដល់ភ្ញៀវជាតិ និងអន្តរជាតិរយៈពេល២២ថ្ងៃកម្លាំងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចែកម៉ាសជូនភ្ញៀវជាតិ និងអន្តជាតិចំនួន៣២៥,៩៥០ម៉ាស ។

តាមការបញ្ជក់របស់ លោកឩត្តមសេនីយ៍ត្រី អុី ចំរើននាយប៉ុស្តិ៍ បានបញ្ជក់ថា ចំនួនម៉ាស ដែលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចែកជូនភ្ញៀវជាតិ អន្តរជាតិចំនួន២២ថ្ងៃ ចាប់ថ្ងៃទី២៧ ខែមករា មកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មានចំនួន ៣២៥,៩៥០ ម៉ាស ។

លោកបន្ថែមថា ចំពោះម៉ាស់ទាំងអស់ដែលបានយកមកចែកជូនភ្ញៀវជាតិ និងអន្តជាតិខាងលើនេះ គឺជាកម្លាំងទឹកចិត្តរបស់សប្បុរសជនបូករួមជាមួយកម្លាំងទឹកចិត្តរបស់កងកម្លាំងរួមទាំងថវិការរបស់លោកផង ។ ការចុះចែកម៉ាស់ជូនភ្ញៀវជាតិ និងអន្តរជាតិនេះមិនថាម៉ោងធ្វើការនោះទេ កម្លាំងនគរបាលតែងតែធ្វើសកម្មភាពយកចិត្តទុកដាក់ចែកម៉ាស់ជូនភ្ញៀវជាតិ និងអន្តរជាតិការពារនូវវីរុសខាងលើនោះជានិច្ច ។

ម្យ៉ាងមិនត្រឹមតែកម្លាំងនគរបាលប៉ុណ្ណោះទេ ឃើញថាថ្នាក់ដឹកនាំជាច្រើន ក៏កំពុងតែយកចិត្តទុកដាក់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏លោកតែងតែចុះអនុវត្តផ្ទាល់ ដូចជានាវាយក្សមួយមានឈ្មោះ westerdam នៅតែលតោលកណ្តាលសាគរកន្លះខែ ដោយសារការរើសអើង ត្រូវបានសម្តេចតេជោ ជួយសង្គ្រោះ ។ មិនត្រឹមសង្គ្រោះជាតិទេ គឺសង្គ្រោះពហុសញ្ជាតិ (៤១ប្រទេស) ដែលជាប់គាំងកណ្តាលសមុទ្រ ដោយសារជំងឺ”ខ្លាច” ជាឥទ្ធិពលនៃ Covid-19 ។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ហើយការជួយគ្នាជាពិសេសក្នុងគ្រាមានអាសន្នបែបនេះ គឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រំដែនឡើយ ។

នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំឲ្យភ័យតក់ស្លុតអស់សង្ឃឹម៕ វណ្ណា


ចែករំលែក៖