ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន០២នាក់ ដែលមានម្នាក់ជាមុខសញ្ញាចាស់ត្រូវបានសមត្ថកិច្ចនៃអធិការ ស្រុកសង្កែបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងរយ:ពេលពីរថ្ងៃជាប់គ្នាពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនតែមួយ ។
លោកអនុសេនីយ៍ឯកសំ ប៊ុនហេង ប្រធានផ្នែកការិយាល័យប្រឆាំងគ្រឿងញៀននៃអធិការ ស្រុកសង្កែបានឲ្យដឹងថា ជនសង្ស័យទី១ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការ ស្រុកបានឃាត់ខ្លួននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៥ និង៣០នាទី នៅចំណុចក្រុមទី០២ ភូមិស្ករក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង (ជាមុខសញ្ញាចាស់) ។
លោកបន្តថា ជនសង្ស័យទី១ ដែលជាមុខសញ្ញាចាស់មានឈ្មោះម៉ក់ រដ្ឋាហៅ (ស្វិត) ភេទប្រស់ អាយុ៣៨ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិស្លារក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
វត្ថុតាងដែលបានដកហូតរួមមានៈម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៧ថង់ (ម៉ាទឹកកកice) មានទម្ងន់៨,៩១ក្រាម (ទាំងសំបកថង់), ទូរសព្ទ័ដៃចំនួន០១គ្រឿងម៉ាកអាយហ្វូនហ្វាយ (iphone5)ពណ៌ក្រហមលាយស, សម្ភារកែឆ្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀន និងថង់សម្រាប់ចែករំលែកថ្នាំញៀនលក់មួយចំនួនទៀត ។
សមត្ថកិច្ចដដែលបន្តថា ជនសង្ស័យទី២ឃាត់ខ្លួននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីនៅចំណុចក្រុមទី១៧ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបងបង្ក្រាបក្នុងសកម្មភាពបទល្មើសជាក់ស្តែង និងក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនដូចគ្នា ។
លោកបន្តថា ជនសង្ស័យទីពីរដែលសមត្ថកិច្ចត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៧ ខែកុម្ភៈ នេះមានឈ្មោះប៉ូ.ចន្ទ័ភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅក្រុមទី១៧ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្នុងនោះវត្ថុតាងដកហូតបានរួមមានៈម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៥ថង់ (ម៉ាទឹកកកice) មានទម្ងន់១,៨៨ក្រាម (ទាំងសំបកថង់), ទូរសព្ទ័ដៃចំនួន០១គ្រឿងម៉ាកសាំស៊ុង (Samsung), សម្ភារៈកែឆ្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀន និងថង់សម្រាប់ចែករំលែកថ្នាំញៀនលក់បន្តមួយចំនួនទៀតផង ។
លោកបន្តទៀតថា ជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងបច្ចុប្បន្នសមត្ថកិច្ចការិយាល័យជំនាញនៃអធិការ ស្រុកគ្រោងនឹងបញ្ជូនខ្លួនទៅកាន់ស្នងការ ខេត្តនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ នេះដើម្បីបន្តនីតិវិធីក្រោយពីសមត្ថកិច្ចនៃអធិការ ស្រុកបានសាកសួរ និងកសាងសំណុំរឿងរួចរាល់បញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ៕ ស សារ៉េត