ព័ត៌មានទាន់ហេតុការណ៍៖

ឃើញបងថ្លៃចោមពុងងូតទឹកពាងបែបទំនងចាប់រំលោភរហូតសន្លប់ស្ដូក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកន្ទួត ឃាត់ខ្លួនបុរសល្មោភកាមម្នាក់ ក្រោយទទួលបណ្ដឹងពាក់ព័ន្ធករណីចាប់រំលោភបងថ្លៃរបស់ខ្លួន ក្បែរពាងទឹកសំយាបផ្ទះយ៉ាងត្រេកត្រអាល នៅគ្រាដែលនារីរងគ្រោះបំរុងស្លៀកពាក់ពេលងូតទឹករួច ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីរំលោភសេពសន្ធវៈខាងលើ បានអនុវត្តឡើងនៅវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុង ភូមិពោធិ៍អង្រ្គង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋាន ស្រុកក្រគរ បន្ទាប់ទទួលពាក្យបណ្តឹងរបស់នាទីរងគ្រោះ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូង ខេត្តផងដែរនោះ ទើបកម្លាំងចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ធុន អយ ហៅហេង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ ភូមិពោធិ៍អង្រ្គង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាប្អូនថ្លៃនាទីរងគ្រោះឈ្មោះ វ សគ ហៅស អាយុ ៣៧ឆ្នាំ នៅលីវ(ក្រមុំចាស់) បច្ចុប្បន្ន រស់នៅ ភូមិ. ឃុំជាមួយគ្នា ។

របាយការណ៍នគរបាលបន្តថា ហេតុការណ៍ករណីរំលោភសេពសន្ថវៈខាងលើ បានកើតឡើងតាំងពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ ត្រង់ចំណុចក្បែរពាងទឹកសំយាបផ្ទះរបស់នារីរងគ្រោះ និងជនសង្ស័យផងនោះ ។

របាយការណ៍បន្តទៀតថា ក្នុងពាក្យបណ្ដឹងនារីរងគ្រោះជាបងថ្លៃគាត់បានងូតទឹកពាង(បំរុង និងស្លៀកពាក់) ស្រាប់តែជនសង្ស័យជាប្អូនថ្លៃ(ធុន អយ ហៅហេង) ស្ទុះមកអោបធ្វើសកម្មភាពរហូតសម្រេចទាំងកម្រោល ធ្វើឲ្យនាងហូរឈាមងងិតមុខដួលសន្លប់នៅនឹងកន្លែង បន្ទាប់មកបានប្រាប់ប្អូនស្រីប្រពន្ធជនសង្ស័យ(ហៅហេង) ជង់ឈើមុតហូរឈាមជូនបងទៅមណ្ឌលសុខភាពបន្តិច ប៉ុន្តែប្អូនស្រីតបវិញថា ចាំព្រឹកទៅយប់ហើយ លុះព្រឹកថ្ងៃទី១៤ ខែឆ្នាំដដែល បាននាំគ្នាទៅមណ្ឌលសុខភាពបឹងកន្ទួត ប៉ុន្តែដោយស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរ និងស្លេកស្លាង់ខ្លាំងពេកក្រុមគ្រូពេទ្យ បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ។

របាយការណ៍ដដែលបន្តទៀតថា ដោយមានការខ្សឹបខ្សៀវរវាងក្រុមគ្រូពេទ្យ និងសាច់ញាតិផងនោះ ទើបនារីរងគ្រោះដាច់ចិត្តប្រាប់ប្អូនស្រី(ប្ដីអូនឯង)ចាប់រំលោភ ជនសង្ស័យ(ធុន អយ ហៅហេង)ក៍បានសារភាពចំពោះមុខសមត្ថកិច្ចនគរបាល និងបានបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីបន្តនីតិវិធី ៕ បុឹម ពិន


ចែករំលែក៖