ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ ២០២ ០វេលាម៉ោង១១៖១០នាទីថ្ងៃត្រង់ កម្លាំងអធិការដ្ឋាននគរបាលបឹងកេងកង បានចុះសហការជាមួយខាងនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ (ក្រុមហ៊ុន តាំង ហុង លក់ផលិតផលគ្រឿងក្រអូប) នៅទីតាំងផ្ទះលេខ ២១c ផ្លូវលេខ៣១៨ ក្រុម១៧ ភូមិ២ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្រុមហ៊ុន តាំង ហុង លក់ផលិតផលគ្រឿងក្រអូប ត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលបឹងកេងកង បានចុះសហការជាមួយខាងនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ ដោយមាន ការដឹកនាំពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ឲ្យលោក គឹម ឆេងប៊ុន ក្រឡាបញ្ចីចូលរួម.លោកវេជ្ជបណ្ឌិត នុត សោភ័ណ អ្នកពិគ្រោះបច្ចេកទេស លោកវ ទោ ជូ ផល្លីឌីន និង លោកហេង រិទ្ធី អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក ។
កម្លាំងនាយកដ្ឋានក៏បានដកហូត ផលិតផលមួយចំនួនយកទៅ ពិនិត្យគុណភាព ៕ សរស្មី