ខេត្តសៀមរាប: ឈ្មួញឈើម្នាក់ដែលគេស្គាល់ច្បាស់ថា ជាមន្ត្រីយោធាដែលតែងតែយករថយន្តពាក់ស្លាកលេខ ខ.ម យកមកដឹកឈើជារៀងរាល់ថ្ងៃដោយដឹកចេញពីទំនប់ខ្នុរឆ្លងកាត់ស្រុកស្វាយលើតែមិនដែលឃើញសមត្ថកិច្ចណាបង្ក្រាបសោះ ។
ដោយឡែកនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៦:៣០នាទីព្រឹកអ្នកសារព័ត៌មានយើងបានធ្ចើដំណើរឆ្លងកាត់ក្នុងតំបន់ខាងលើក៏បានឃើញរថយន្តម៉ាក Ford ដែលមានពាក់ស្លាកលេខ: ខេមរៈភូមិន្ទ 2:5576 ដែលបានដឹកឈើពេញស្មើរទ្រុងខាងក្រោយតែម្តង។
សូមសុំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ជាពិសេសរដ្ឋបាលព្រៃឈើស្រុកស្វាយលើ នឹងរដ្ឋបាលព្រៃឈើខេត្តសៀមរាបដែលមានលោក ម៉ុង ប៊ុនលីម ជាប្រធានសូមមានវិធានការដល់បុរសខ្លាំងខាងលើនេះផង ដើម្បីអោយអ្នកផ្សេងទៀតក៏ដូចជាមហាជនបានឃើញថាតើលោក ម៉ុង ប៊ុនលីម រដ្ឋបាលព្រៃឈើខេត្តខ្លាំងជាងឬក៏មន្ត្រីយោធាដឹកឈើរូបនេះខ្លាំងជាង។
ក្នុងនោះដែរ អ្នកសារព័ត៌មានក៏សូមសំណូមពរដល់ក្រសួងការពារជាតិសូមមានវិធានការទៅលើរថយន្តដែលពាក់ស្លាកលេខ ខ.ម នេះផង ព្រោះថារថយន្តដែលពាក់ស្លាកលេខក្រសួងគឺសំរាប់តែក្រសួងទេមិនមែនយកមកដឹក ឬរកស៊ីបទល្មើសបែបនេះ ៕ ប៊ុនរិទ្ធី