ភ្នំពេញ៖ បុរសពីរនាក់បេីកបររថយន្តTOYOTA HARAIR មួយគ្រឿង ទៅប៉ះជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់រងរបួស ហេីយរថយន្តក៏ព្យាយាមបេីកគេចខ្លួន ចេញពីកន្លែងកើតហេតុ កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចខាងជេីងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំប្រមាណ៣០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ១០៦ កែងនឹងផ្លូវ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃេីញបុរសម្នាក់បេីកបរម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ុយគីឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GN-1384 ដែលបេីកតាមបណ្ដោយផ្លូវលេខ៦១ ក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុ ម៉ូតូខាងលេីក៏បានបេីកឆ្លងកាត់ផ្លូវលេខ១០៦ តែខណៈដែលបេីកឆ្លងបានបន្តិច ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកTOYOTAHARAIR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1149 ដែលបេីកបរដោយបុរសពីរនាក់តាមបណ្ដោយផ្លូវលេខ១០៦ ទិសដៅពីកេីតទៅលិច និងក្នុងល្បឿនយ៉ាងលឿនហេីយដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបែកកាបាំងខាងមុខចំហៀងខាងស្តាំ រីឯអ្នកបេីកបរម៉ូតូបានរងរបួសបែកមុខបែកមាត់ ចំណែកឯរថយន្តបានរងការខូចខាតកំពិតនិងបែកកាងផ្នែកខាងចំហៀងខាងឆ្វេង បន្ទាប់មកក៏មានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនសម្ភព ពន្លឺបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗតែម្ដង មួយស្ទុះក្រោយមកអ្នកបេីកបររថយន្តក៏បាននាំគ្នាឡេីងលេីរថយន្តព្យាយាមបេីកគេចខ្លួនចេញពីពីកន្លែងកើតហេតុតែខណៈពេលនោះក៏មានប្រជាពលរដ្ឋដែលឃេីញហេតុការណ៍បានជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងជួយជិះម៉ូតូដេញតាមពីក្រោយរថយន្តខាងលើរហូតហេីយក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការស្ទាក់ចាប់បាននៅត្រង់ចំណុចស្តុប DN តាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវលេខ៦១ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងហៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ ៕ ធឿនព្រែកជ័យ