ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្មភាព

ចែករំលែក៖

ភ្នំពេញ៖ ដេញចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ និងដកហូតម៉ូតូមួយគ្រឿងដែលជាមុខសញ្ញាចាស់ជំនាញខាងឆក់ប្លន់ប្រជាពលរដ្ឋធ្វើដំណើតាមដងផ្លូវបង្កអសន្តិសុខក្នុងរាជធានីភ្នំពេញ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុង នៅចំណុចក្បែរនឹងកន្លែងផលិតទឹកសុទ្ធអូរ៉ាល់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឈានដល់ការដេញចាប់ជនសង្ស័យដែលជាមុខសញ្ញាចាស់នោះ គឺកំលាំងបានចេញល្បាតតាមភូមិសាស្ត្រដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញជនសង្ស័យមានគ្នាចំនួន២នាក់ដែលជាមុខសញ្ញាចាស់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់ 1I-6206 តាំងពីកន្លែងរង្វង់មូលព្រហ្មជិះធ្វើសកម្មភាពឆក់តែដោយឃើញ កំលាំងសមត្ថកិច្ចជនសង្ស័យបានជិះគេច ភ្លាមៗនោះ កំលាំងបានដេញតាមចាប់បានម្នាក់ និងដកហូតបានម៉ូតូមួយគ្រឿង ចំណែកបក្សពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានដែលត្រូវចាប់ខ្លួនសមត្ថកិច្ចខណ្ឌជ្រោយចង្វា បានយកទៅសួរចម្លើយដើម្បីស្រាវជ្រាវតាមរកចាប់បក្ខពួក ដែលនៅសល់ដើម្បីផ្តន្ទាទោស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖