ហាណូយៈ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោ យគតិបណ្ឌិតរបស់សម្តេចតេជោ សម្រេចចិត្តទទួលនាវាទេស ចរណ៍ Westerdam ផ្ទុកអ្នកដំណើរប្រមាណ ២២០០នាក់ដោ យការថែរក្សា រៀបចំទៅតាមស្ថានភាពជាក់ស្តែង និងបព្ជូានឱ យត្រលប់ទៅកាន់ប្រទេសរបស់គេវិញ។
នេះជាការលេីកឡេីងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងហា ណូយ ប្រទេសវៀតណាម ថ្ងៃព្រហស្បត៍១១ រោចខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។
ប្រមុខការពារជាតិកម្ពុជាបន្តទៀតថាៈ ករណីទទួលនេះប្រឈមនិងជាការសម្រេចចិត្ត ដោយលំបាកស្មុគ្រស្មាញ។ ប៉ុន្តែក្នុងភាព មនុស្សធម៌ សីលធម៌ និងក្នុងក្របខ័ណ្ឌនៃការបង្ហាញនូវទឹកចិត្តចូលរួមចំណែកនៅ ក្នុងការដោះស្រាយបញ្ហានេះ ទោះបីជាមាន ការប្រឈមបែបណាក្តី ទោះកម្ពុជាតូចមែន តែមានបេះដូង ទូ លំទូលាយ មិនប្រកាន់ពូជសាសន៍ និងមិនរើសអើងក្នុងស្ថាន ភាពដែលមនុស្សជាតិមានទុក្ខលំបាកវេទនា ។
សម្តេចពិជ័យសេនាទៀ បាញ់ បន្តទៀតថា៖ មកដល់ ពេលនេះ បើទោះបីជាមានអ្នកជម្ងឺ យើងក៏នៅតែជួយថែរក្សានិងព្យាបាលនៅតែមានឆន្ទៈក្នុងការដោះ ស្រាយបញ្ហានេះជាប់រហូតទោះបីមានការលំបាក និងស្មុគស្មាញយ៉ាងណាក្ដី។ កម្ពុជាក៏សូមអំពាវ នាវ អោយមានការចូលរួម ចំណែកជាមួយការជួយជ្រោមជ្រែងនឹងកាន់តែជួយបង្កើនទំនុកចិត្ត និងការចូលរួមពីគ្រប់សមាស ភាព គ្រប់យន្តការ និងប្រភពផ្សេងៗដែលអាចធ្វើទៅបាន។សម្តេចពិជ័យសេនា សំដែងនូវជំនឿជឿជាក់ថា ៖ យើងនឹងអាចបន្តសកម្មភាពជាក់ស្ដែង ចែករំលែកពត៌មាន ចែករំលែកការអនុ វត្តដែលមានប្រសិទ្ធភាពបំផុត ក៏ដូចជាសាកល្បងសមត្ថភាព និងធនធានរបស់យើងគ្រប់គ្រងការផ្ទុះនៃជម្ងឺឆ្លងនេះ ជួយឱ្យសហគមន៍របស់យើងកាន់តែមានភាពស្វិតស្វាញ ក្នុងការប្រឈមនឹងលក្ខខណ្ឌមិនអំណោយផលទាំងនេះផងដែរ ៕ សុខដុម