ព័ត៌មានទាន់ហេតុការណ៍៖

បើករ៉ឺម៉កដឹកបន្លែជ្រុលទៅបុកពីក្រោយរថយន្តដឹកទឹកស្លាប់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុៈ បុរសម្នាក់បាន បើករុឺម៉កម៉ូតូដឹកបន្លែ បានស្លាប់ ក្រោយបើករុឺម៉កជ្រុលទៅបុកពីក្រោយរថយន្តដឹកទឹកមួយគ្រឿងដែលឈប់ចតនៅចិញ្ចើមផ្លូវ នៅម្តុំសាលាដុនបូស្កូ សង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោង8.30នាទីព្រឹក ថ្ងៃ២១ កុម្ភៈ ២០២០។

ជុំវិញគ្រោះថ្នាក់នេះ នៅមិនទាន់មានរបាយការណ៍លំអិតបន្ថែមពីសវតា ឈ្មោះជនរងគ្រោះ និងភាគីខាងរថយន្តនៅឡើយ សមត្ថកិច្ចកំពុងបន្តនិតិវិធីស្រាវជ្រាវ និងដោះស្រាយតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖