ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចរាចរខណ្ឌសែនសុខ បន្តចុះអនុវត្តន៍ច្បាប់ដោយចាក់សោកង់រថយន្តដែលឈប់ចតគ្មានរបៀបរៀបរយ

ចែករំលែក៖

ភ្នំពេញ៖  កម្លាំងសមត្ថកិច្ចផ្នែកនគរបាលចរាចរខណ្ឌសែនសុខបន្តចុះអនុវត្តន៍ច្បាប់ដោយចាក់សោរកង់រថយន្តដែលឈប់ចតគ្មានរបៀបរៀបរយតាមផ្លូវសារធាណៈនៅចំណុចក្នុងបរិវេនផ្សារឈូកមាសស្ថិតក្នុងក្រាំធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោកស៊ីន សុវណ្ណ នាយនគរបាលផ្នែកចរាចរខណ្ឌសែនសុខបានអោយដឹងថា ការចុះរឹតបន្តឹងច្បាប់ចរាចរនៅក្នុងបរិវេនខាងលើនេះគឺដោយមានបទបញ្ជាពីលោកម៉ូវ ម៉ានិត អភិបាលនៃគណ:អភិបាលខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានចាត់អោយលោកដឹកនាំកម្លាំងផ្នែកចរាចរចុះធ្វើការណែនាំ ក៏ដូចជាចាប់ឃាត់រថយន្តទាំងឡាយណាដែលឈប់ចតតាមបណ្តោយផ្លូវសាធារណៈ គ្មានរបៀបរៀបរយតាមផ្លូវនាៗក្នុងខណ្ឌយកទៅអប់រំនិងផាកពិន័យទៅតាមច្បាប់ដែលបានកំណត់។

លោកនាយផ្នែកបានបន្តទៀតថា ក្នុងរយះពេល២ថ្ងៃគឺថ្ងៃទី២០ និងថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២០ កម្លាំងរបស់លោកបានធ្វើការឃាត់រថយន្តដែលឈប់ចតលើផ្លូវសារធារណៈ ដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងធ្វើអោយកកស្ទះចរាចរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ។

លោកបន្តអោយដឹងទៀតថា ក្នុងរយះពេលពីថ្ងៃនេះបានឃាត់រថយន្តចំនួន១៥គ្រឿង និងម៉ូតូកង់បីឥណ្ឌាចំនួន១គ្រឿង យកទៅអធិការនគរបាលខណ្ឌសែនសុខដើម្បីធ្វើការផាកពិន័យ ដោយចេញ វិក័យបត្រជួនម្ចាស់រថយន្តត្រឹមត្រូវតាមការកំណត់ដោយច្បាប់ និងមួយចំនួនទៀត សមត្ថកិច្ចបានអប់រំអោយយករថយន្តត្រឡប់ទៅវិញដោយធ្វើកិច្ចសន្យាត្រឹមត្រូវផងដែរ ។

ដោយឡែក លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថាការចុះអនុវត្តន៍ច្បាប់ចរាចរចំពោះរថយន្តដែលឈប់ចតនៅលើចិញ្ចើមផ្លូវសារធារណៈ គ្មានរបៀបរៀបរយទាំងនោះគឺត្រូវធ្វើជាប្រចាំ៕ ចន្ទ លីហ្សា


ចែករំលែក៖