ព័ត៌មានទាន់ហេតុការណ៍៖

ស្ដ្រីម្នាក់ ឡាយលក់ខ្លួនតាមBIGOLive ចាប់ពីតំលៃ៣០ដុល្លាដល់១០០ដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ស្ដ្រីម្នាក់នេះពិតជាអត់មានកេរ្ដិ៍ខ្មាសនោះទេនាងបានឡាយវីដេអូលក់នំគមរបស់នាងចាប់ពីតំលៃ៣០ដូល្លារដល់១០០ដុល្លារទៅតាមសេវ៉ាផ្សេងៗគ្នា ថែមទាំងប្រាប់ពីចំណុចទីតាំងដែលនាងរស់នៅនិងប្រកាសលេខទូរស័ព្ទជាសាធារណៈដើម្បីឲ្យប្រុសៗទាក់ទងទៅរកនាងទៀងផង ។

ដោយមើលឃើញថា ហាក់មិនសមរម្យប្រាសចាកទម្លាមទំលាប់ប្រពៃណីខ្មែរដ៏ល្អផូរផង់និងផ្ទុយទៅនឹងប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលដែលកំពុងមានវិធានការទប់ស្កាត់រាល់សកម្មភាពឡាយតាមហ្វេសប៊ុកបែបសុិចសុីដើម្បីលក់ផលិតផលតាមអនឡាញផងនោះ សមត្ថកិច្ចបានស្រាវជ្រាវចុះទៅឃាត់ខ្លួនយកមកសួរនាំ មិនទាន់ដឹងថាមានចំណាត់ការរឿងនាងប្រកាសលក់នំគមនោះនៅឡើយទេ ។

ស្ដ្រីម្នាក់នេះបាន និយាយជាសាធារណៈតាមរយៈការឡាយវីដេអូថា បើបងៗទៅរកនាងដល់ផ្ទះតម្លៃតែ៣០ដុល្លាទេ តែបើហៅនាងចេញមក្រៅដេកម្ដងតំលៃ៥០ដុល្លា ចុងក្រោយបើសិនជាចង់ដេកជាមួយនាងពេញ១យប់ទល់ភ្លឺតំលៃ១០០ដុល្លា ជាងនេទៅទៀតបើបងៗណាចង់ឃើញរូបរអាក្រាតរបស់នាងបែបននលគកនិងមើកន្លែងសំខាន់ៗរបស់នាង ត្រូវបង់សេវ៉ា២៥ដូល្លារ លក្ខខណ្ឌនេះត្រូវវេរលុយឲ្យនាងមុនទើបនាងឡាយស្រាតឲ្យមើល ។

នាងបានឃោសនាពីសេវ៉ារបស់នាងថា នាងមានរាងកាម៉ាប់ៗគួឲ្យស្រឡាញ់ សេវ៉ាកាយវិការធានាថាម៉ាអេម បានជួបម្ដងហើយច្បាស់ជាជក់ចិត្តដិតអារម្មណ៍ នាងចង់និយាយទៅដល់ក្បាច់នៃការរួមភេទរបស់នាងមិនឲ្យបងៗទាស់ចិត្តឡើយ ។

ដោយឡែកចំពោះទីតាំងដែលនាងបានប្រាប់នៅក្នុងការឡាយនោះថានាងមានទីលំនៅផ្ទះជួលតាមបណ្ដោយផ្លូវ២៧១ខាងជើងស្ដុបណូគាអូបែកក្អម បើធ្វើដំណើរពីផ្លូវលេខ២០០៤មកដល់ស្ដុបត្រូវបត់ឆ្វេងបន្ដិចរួចខលទៅរកនាងតាមរយៈលេខទូរស័ព្ទ….ដែននាងបានប្រកាស?។

នាងលក់នំគមម្នាក់នេះបានបន្ដទៀតថា អ្វីដែលនាងធ្លាប់ជួបប្រទះកន្លមកហើយដែលធ្វើឲ្យនាងមិនចង់ចេញទៅក្រៅដើម្បីជួបប្រុសៗខលហៅនោះដោយសារនាងធ្លាប់ចាញ់បោកពួកប្រុសៗទាំងនោះញឹកញាប់ដែរ ដូចជាជួនកាលពេលទៅរកដល់ទីតាំងដែលបាននិយាយគ្នានោះហើយគេបិទទូរស័ព្ទឬប្លុកហ្វេសប៊ុកនាងចោលបាត់ ខាតថ្លៃជិះផាសអាប់ក៏មាន។ មួយវិញទៀតពេលទៅជួបបានគេងជាមួយគ្នាហើយនោះមានប្រុសៗខ្លះឲ្យលុយនាងមិនគ្រប់បានតែពាក់កណ្ដាលប៉ុណ្ណោះ បទពិសោធន៍ដ៏ឆ្អិនឆ្អៅនេះហើយទើបធ្វើឲ្យនាងប្រកាសឲ្យគេមករកនាងដល់ផ្ទះវិញម្ដង តែក៏មិនដាច់ណាត់ថាមិនចេញក្រៅនោះដែរសុីសងលើការនិយាយត្រូវគ្នាជាក់លាក់បន្ដិចទើប អូខេ ។

ប្រហែលជាដោយសារតែនាងប្រកាសលេខទូរស័ព្ទនិងទីកន្លែងស្នាក់នៅចំៗពេកហើយមើលទៅទើបមិនបានប៉ុន្មាននាទីផងសមត្ថកិច្ចទៅដល់ល្មមហើយឃាត់ខ្លួននាងយកមកសាកសួរ មិនទាន់ដឹងថាត្រូវចាត់ការនាងដោយរបៀបណាទេ កំពុងឆ្លងយោបល់ថ្នាក់ ព្រោះនេះជាបទល្មើសថ្មីមួយទៀតដែលសមត្ថកិច្ចនិងតុលាការមិនដែលជួបប្រទះរឿងឡាយលក់នំគមខ្លួនឯងបែបនេះ ៕ សតារា


ចែករំលែក៖