ខេត្តប៉ៃលិន៖ នៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំ កុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួដផ្សារអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន បើកក្រឡាប់ដោយខ្លួនឯង នៅចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
អ្នកបើកបរ ឈ្មោះ ជួន ប្រុស ភេទប្រុស អាយុ ២៣ឆ្នាំ (របួសស្រាល) ។ បើកបររងយន្តម៉ាក ព្រុស អត់ពាក់ស្លាកលេខ ។ អ្នករួមដំណើរឈ្មោះ ហួរ ភេទប្រុស អាយុ២៤ ឆ្នាំ (របួសធ្ងន់)។ អ្នកទាំងពីររស់នៅភូមិស្ទឹងកាច់ឃុំ ស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មូលហេតុ បើកបរលឿន នៅចំណុចផ្លូវកោង ដោយខ្វះការប្រុងប្រយ័ត្ន ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ រីឯវត្ថុតាងកំពុងរង់ចាំសាច់ញាតិជនរងគ្រោះមកទទួលយក៕ ស សារ៉េត