ខេត្តស្ទឹងត្រែង៖ អេស្គារកំពុងកាយប្រឡាយរំដោះទឹកសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆេះឡើង ម្ចាស់សង្ស័យថា អាចឆ្លងចរន្ត ឬបែកទុយយោប្រេងធ្លាក់មកលើម៉ាស៉ីន ទើបបង្កជាអណ្តាតភ្លើង ឆេះឡើងយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យម្ចាស់ហួសចិត្ត ភ័យស្លន់ស្លោ និងសោកស្តាយ ព្រោះគ្រឿងចក្រនេះ ទើបតែទិញគេ
តម្លៃ១៤ម៉ឺនដុល្លារ មិនទាន់យកចូលផ្ទះផងនោះ ស្រាប់តែមានហេតុការណ៍ដូច្នេះ។
ចំណែកពាក្យចចាមអារ៉ាមថា គ្រឿងចក្រនេះជួលគេតំលៃ៥ពាន់ដុល្លារ មកស៉ីឈ្នួលកាយដីនៅមុខខ្ទមអ្នកតារួច មកកាយប្រឡាយឲ្យគេបន្តទៀត ទើបធ្វើឲ្យមានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល នេះ កើតឡើងវេលាម៉ោង១១ជាង ថ្ងៃច័ន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែក ចូលចុងភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
បើតាមការឲ្យដឹងពីលោកប៉ុន ចាន់ឌី មានស្រុកកំណើតនៅ ស្រុកអូរជ្រៅ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នរស់នៅ ភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាម្ចាស់គ្រឿងចក្រដែលឆេះនោះ បាននិយាយថា: គ្រឿងចក្រនេះជារបស់ខ្លួនទើបតែទិញ តំលៃ១៤ម៉ីនដុល្លា នៅមិនទាន់បានចូលផ្ទះផង ស្រាប់តែមានហេតុការណ៍ នេះកើតឡើងឆេះតែម្តង ធ្វើឲ្យគាត់នឹកស្មានមិនដល់។
លោកបន្តថា: បញ្ហាដែលថាខ្ញុំជួលគេ៥ពាន់ដុល្លានោះ មិនពិតទេខ្ញុំនិយាយកុហក់ទេ កុំឲ្យគេច្រណែន តែប៉ុណ្ណោះ ហើយហេតុដែលឆេះនោះបណ្តាលមកពីរ បែកត្រយោប្រេង ហូរធ្លាក់លើម៉ាស៉ីនទើបបណ្តាលឲ្យឆេះតែម្តង ភ្លាមៗនោះក៍មានបងប្អូនជិតខាង មានឡានទឹកជួយពន្លត់ ក្រោយពេលរលត់ជិតអស់ហើយ ទើបមានរថយន្តពន្លត់អគ្គីភ័យ របស់អធិការស្រុកថាឡាបរិវ៉ាត់ មកជួយពន្លត់ដែរ។
លោកបញ្ចាក់ថា ដូចជាការឆេះនេះគឺវាខូចខាតអស់ទាំងស្រុង ហើយមិនអាចជួសជល់បានទេ មានតែកាប់សាច់លក់អេដចាយតែប៉ុណ្ណោះ តែលោកថាមិនអីទេ ឆេះមួយស្អែកគេនឹងទៅទិញ អាច្មីតំលៃ២០ម៉ីនដុល្លាទៀត។
គួរំលឹកថាម្ចាស់គ្រឿងចក្រ ដែលឆេះនោះ មិនបានប្រាប់តៃកុងឈ្មោះអ្វីនោះទេ ថាអត់ស្គាល់ឈ្មោះ គ្រាន់តែប្រាប់ថាគេត្រូវរបួសបន្តិចបន្តួច ខណ:ពេលភ្លើងកំពង់ឆេះ ព្រោះគេចូលជួយពន្លត់ ទើបធ្វើឲ្យត្រូវភ្លើងឆេះ ហើយក៍ឲ្យគេទៅផ្ទះហើយ៕ មាស សុផាត