ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាប ចាប់ខ្លួននារីម្នាក់ជាមេក្លោងជូញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់ជាជនសង្ស័យជូញដូរគ្រឿងត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ លោក​វរសេនីយ៍​ត្រី​ ភួង​ បូណា​ អធិការ​រង​នៃ​អធិការ​ខណ្ឌ​សហការ​ជាមួយ​មន្រ្តី​ក្រោម​ឱវាទ​ចុះ​​ប្រតិបត្តិការបង្ក្រាប​ ពាក់​ព័ន្ធ​នឹង​ករណី​ប្រេី​ប្រាស់​និង​ជួញ​ដូរ​សារធាតុ​ញៀន​យ៉ាង​សកម្ម​ កាល​ពី​វេលាម៉ោង​១៥៖០០នាទី​រសៀល​ ថ្ងៃ​ ​ចន្ទ​ ២កេីត​ ខែ​ផល្គុន​ ឆ្នាំ​កុរ​ឯក​ស័ក​ ព​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០២០​ស្ថិត​នៅ​បន្ទប់​ជួល​លេខ​៧ក្រុម​១B ភូមិ​តាងួន​ទី​២សង្កាត់​កាកាប​ទី​១ខណ្ឌ​ពោធិ៍​សែនជ័យ​។

ជន​សង្ស័យ​មាន​ឈ្មោះ​ នុត​ ធារ៉ា​ ភេទ​ស្រី​នអាយុ​២១ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់នៅបន្ទប់ជួលលេខ៧ ក្រុម១B ភូមិ​តាងួន​ទី​២​ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មាន​ស្រុក​កំណើត​នៅ​ភូមិ​ អំពិល​ទឹក​ ឃុំ​កំពង់​ភ្នំ​ ស្រុក​លេីក​ដែក​ ខេត្ត​កណ្ដាល​។

សម្ភារដកហូត៖ ម្សៅសក្រាមថ្លាសង្ស័យជាសារធាតុញៀនសរុបចំនួន​៦​ កញ្ចប់​ ធំល្មម៣កញ្ចប់និង៤កញ្ចប់តូច ។

បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ៕ សុខា សែនជ័យ


ចែករំលែក៖