ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលចាប់មុខសញ្ញាកាច់កញ្ចក់រថយន្តយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ២នាក់

ចែករំលែក៖

ភ្នំពេញ៖ អស់រយះពេល4ថ្ងៃ ទើបកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃសង្នការរាជធានីភ្នំពេញបានស្រាវជ្រាវ ទើបឈានទៅដល់ធ្វើការឃាត់ខ្លួនបានចំនួន2នាក់ យកទៅសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង8និង30នាទីយប់ ថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2020 តាមបណ្តោយផ្លូវ193 កែងផ្លូវ350 ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ តាំងពីថ្ងៃទី២១ ខែកុម្ភៈ វេលាម៉ោង6និង40នាទីល្ងាច គឺនៅម្តុំសាលាទួលស្វាយព្រៃ គឺមានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1GY5281 ដែលធ្វើសកម្មភាពនេះ គឺកាច់កញ្ចក់រថយន្តម៉ាកឡិចសុីស NT200 ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ ដែលចតនៅពីមុខផ្ទះបានសម្រេចហើយមិនមេនកាច់តែម្តងនេះទេ គឺច្រើនលើកមកហើយ សុទ្ធតែឡានទំនើបតែម្តង ទើបកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវអស់ជាច្រើនថ្ងៃមកហើយ ទើបឈានទៅចាប់បានជនសង្ស័យម្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ នៅម្តុំផ្លូវ154 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ រួចក៏យកទៅសួរនាំ ទើបឈានទៅចាប់បានជនសង្ស័យម្នាក់ទៀត ជាអ្នកដឹកម៉ូតូធ្វើសកម្មភាពហើយសមត្ថកិច្ច ក៏បន្តសួរនាំទៅជនសង្ស័យប្រាប់ថាធ្វើសកម្មភាពនេះចំនួន6លើកមកហើយ ។

ក្រោយពេលកើតហេតុខាងលើនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមច្បាប់ ៕ សរស្មី


ចែករំលែក៖