ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េដឹកឥវ៉ាន់បុកទ្រូងផ្លូវរងការខូចខាតនៅក្បែរស្ពានព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉េមួយគ្រឿងចំណុះ១.៥តោនដឹកប្រពន្ធនិងកូនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតដាច់កាឡេទៅមុខលេងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៤៥នាទីយប់ថ្ងៃទី០២ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចក្បែរស្ពានព្រែកព្នៅស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមនឹងប្រពន្ធនឹងកូនទាំងអស់ចំនួន៤នាក់បើករថយន្តមួយកូរ៉េមួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2C-2730បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងទើបតែមកពីព្រែកតាទែនបំណងបើករថយន្តត្រឡប់មកវិញនៅម្តុំគីឡូលេខ៧ខណពេលមកដល់ចំណុចកើតហេតុខាងលើនេះដោយសារតែមានរថយន្តសេរីទំនើបមិនចាំម៉ាកបើកភ្លើងហ្វាចាំងភ្នែកមើលផ្លូវមិនឃើញទើបបណ្តាលឲ្យរ៉េចង្កូតទៅបុកនឹងទ្រូងផ្លូវចំពេញទំហឹងបណ្តាលអោយខ្ទេចខូចខាតអស់មួយកំណាត់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួចរួមថែមទាំងដាច់កាឡេកង់មុខផ្នែកខាងឆ្វេងសំណាងល្អមិនមានអ្នករងរបួសគ្រាន់តែខូចខាតសម្ភារះតែប៉ុណ្ណោះភ្លាមៗនោះដែររថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការទំនាក់ទំនងហៅជំនាញចរាចរណ៍អោយមកធ្វើការវាសវែងផងដែរ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕ធឿនព្រែកជ័យ


ចែករំលែក៖