ខេត្តសៀមរាប៖ បើតាមរបាយការណ៍រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃរបស់អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ ថ្ងៃនេះទទួលបានចំនួនសរុប ២៨នាក់ ស្រីចំនួន ១៤នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។
គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១២,២៨៥នាក់ ស្រីចំនួន ៥,៣២៥នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១២,២៨៥នាក់ ស្រី ៥,៣២៥នាក់គឺពិនិត្យសុខភាពបានទាំងអស់ ៕ដោយ៖សិលា