នៅក្នុងកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញា START-3 ការផ្លាស់ប្តូរទិន្នន័យស្តីពីឃ្លាំងអាវុធបរមាណូរបស់រុស្ស៊ី – អាមេរិក គឺមានប្រហាក់ប្រហែលគ្នា។
សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (START-3) រវាងអាមេរិក និឹង សហភាពសូវៀតត្រូវបានវាយតម្លៃថា ជាកូនសោនៃស្ថិរភាពយុទ្ធសាស្ត្រពិភពលោក។សន្ធិសញ្ញានោះបានអនុវត្តចាប់តាំងពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០១១។
តាមលក្ខខណ្ឌនៃសន្ធិសញ្ញា ភាគីទាំងសងខាងត្រូវកាត់បន្ថយអាវុធបរមាណូ ដោយភាគីទាំងពីរមានកាំជ្រួចមីស៊ីលបរមាណូឆ្លងទ្វីបមិនលើសពី៧០០ដើម កាំជ្រួចមីស៊ីលវាយប្រហារចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់ ក៏ដូចជាក្បាលគ្រាប់បរមាណូ ១៥៥០គ្រាប់ និងជើងទម្របាញ់មីសុីល៨០០គ្រឿងដែលបានដាក់ពង្រាយ។
សន្ធិសញ្ញាSTART III មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី ៥ខែកុម្ភៈឆ្នាំ២០២៦។ តាមកិច្ចព្រមព្រៀងប្រទេសទាំងពីរ នឹងផ្តល់របាយការណ៍ឲ្យគ្នាទៅវិញទៅមកស្តីពីគ្រាប់បែកបរមាណូ៦ខែម្តង ហើយការផ្តល់របាយការណ៍ចុងក្រោយគឺនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២០។
តាមរបាយការណ៍ ឃ្លាំងអាវុធបរមាណូរបស់ប្រទេសទាំងពីរបានប្រែប្រួលតិចតួច ដោយឃ្លាំងអាវុធបរមាណូរបស់រុស្ស៊ីកើនឡើង ៩ក្បាលគ្រាប់បរមាណូ ។ ចំណែកអាមេរិកវិញ គឺបានកាត់បន្ថយ ចំនួន១០០គ្រាប់បែកបរមាណូ។
គិតមកដល់ពេលនេះរុស្ស៊ីមានក្បាលគ្រាប់បរមាណូសរុប ១៤៥៦គ្រាប់ បំពាក់នៅលើសម្ភារផ្សេងៗ ក្នុងនោះមានកាំជ្រួចមីស៊ីល យន្តហោះចម្បាំង…។ ចំណែកអាមេរិកវិញ មាន១៤៥៧គ្រាប់។ ចំនួនគ្រាប់បែកបរមាណូរបស់ប្រទេសទាំងពីរគឺគ្រប់គ្រាន់ដើម្បីបំផ្លាញផែនដីទាំងមូល។
គិតត្រឹមឆ្នាំ២០២០មានប្រទេសចំនួន៩មានគ្រាប់បែកបរមាណូ ក្នុងនោះមាន អាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន អុីស្រាអែល និងកូរ៉េខាងជើង ។ សរុបគ្រាប់បែក បរមាណូទាំងអស់មាន ១៣,៤ពាន់គ្រាប់ ៕ ដោយ៖ ធីរីណា