ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកឱរ៉ាល់ឃាត់ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន៣នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនយកទៅសាកសួរដើម្បីចាត់ការតាមនីតិវិធី។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០នាទី ស្ថិតនៅចំណុចភូមិស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

 សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង៣នាក់ខាងលើ ១-ឈ្មោះ សូត្រ ថុង ភេទប្រុស អាយុ ៣៦ឆ្នាំ, ២-ឈ្មោះ សឿន សម្រេច ភេទ ប្រុស អាយុ២១ឆ្នាំ ទាំង២នាក់នៅភូមិស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់ និង៣-ឈ្មោះ សល់ ហឿន ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិយ៉ាងពីស ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

 សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់កម្លាំងសមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៦កញ្ចប់តូច  ម៉ូតូ២គ្រឿង និងទូរស័ព្ទដៃ ២គ្រឿង។

 បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖