ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ១បានឃាត់ខ្លួនបុរសម្នាក់តាមដីកាពីបទញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននាវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៩០ ត.ព្រ ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥ របស់លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
លោកឡូ ភារម្យ អធិការរងទទួលផែនគ្រឿងញៀនបានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ វួច ដាវិដ ហៅ អ៊ួង ចាន់ពិសិដ្ឋ ហៅ ប៉ារ៉ា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ ១៣E0 ផ្លូវលេខ៣៦១ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លទ្ធផលតេស្តស្វែងរកជំងឺ COVID-19 អវិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាក់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ