ព័ត៌មានទាន់ហេតុការណ៍៖

ហាងកូគី Gogi សាច់អាំងកូរ៉េ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទីតាំងខាងលើនៅថ្ងៃទី ១៣ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៩៖០០នាទី ដល់ម៉ោង ២០៖០០នាទី

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងកូគី Gogi សាច់អាំងកូរ៉េ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទីតាំងខាងលើនៅថ្ងៃទី ១៣ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៩៖០០នាទី ដល់ម៉ោង ២០៖០០នាទី ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅ ហាងកូគី Gogi សាច់អាំងកូរ៉េស្ថិតលើផ្លូវលេខ ១១៨ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទីតាំងខាងលើនៅថ្ងៃទី ១៣ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៩៖០០នាទី ដល់ម៉ោង ២០៖០០នាទី។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!    

ដោយ ៖ សិលា


ចែករំលែក៖