ខេត្តកំពង់ឆ្នាំង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច សហការជាមួយមន្ត្រីអង្គភាពកម្ចាត់មីន ស៊ីម៉ាក់ បានចុះយកគ្រាប់យុទ្ធភ័ណ្ឌចាស់ៗចំនួន៥គ្រាប់ពីប្រជាពលរដ្ឋដែលរាយការណ៍ឲ្យដឹង។
មន្រ្តីស៊ីម៉ាក់បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ កម្លាំងអធិការនគរបាលស្រុកកំពង់ត្រឡាច បានសហការជាមួយមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់-CMAC) បានទទួលយកគ្រាប់យុទ្ធភ័ណ្ឌចាស់ៗចំនួន០៥គ្រាប់ក្នុងនោះមាន ប្រភេទគ្រាប់៦០មិល្លីម៉ែត្រ ចំនួន០៣គ្រាប់, ប្រភេទគ្រាប់១០៥មិល្លីម៉ែត្រ ចំនួន០១គ្រាប់ និងប្រភេទគ្រាប់៨២មិល្លីម៉ែត្រ ចំនួន០១គ្រាប់ដែលគ្រាប់ទាំងនេះបន្សល់ទុកកាលពីសម័យសង្រ្គាម។
គ្រាប់យុទ្ធភ័ណ្ឌចាស់ៗចំនួន០៥គ្រាប់មិនទាន់ផ្ទុះនេះត្រូវបានយកទៅរក្សាទុកនៅអង្គភាពកម្ចាត់មីនស៊ីម៉ាក់រង់ចាំកម្ទេចចោលនៅពេលក្រោយ៕
ដោយ ៖ ប្រាថ្នា