ភ្នំពេញ៖ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលលេខ០១សប្រក ស្ដីពី គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានបញ្ជាក់ពីគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ជាងគេដើម្បីការពារអាយុជីវិតប្រជាជន។
សម្តេចបានលើកឡើងថា, គោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន និងដើម្បីបង្កើតឲ្យបាននូវ ភាពសុំាក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ១៩ សំដៅឈានឆ្ពោះទៅ បើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី ដោយអនុវត្តតាមគោលលការណ៍ទាំង ៥ ដូចខាងក្រោម៖
១-គោលការណ៍ស្ម័គ្រចិត្ត
២-គោលការណ៍ឥតគិតថ្លៃ
៣-ការធ្វើអាទិភាវូបនីយកម្មនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ទៅលើក្រុមមនុស្ស និងតាមទីតាំងភូមិសាស្ត្រ
៤-ការធានាប្រសិទ្ធភាព និងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងដូសជំរុញ
៥-យន្តការអនុវត្តគោលនយោបាយ ៕
ដោយ៖ សិលា