ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះឧត្ដមសេនីយ៍ត្រី អ៊ឹម សុឃឿន មេបញ្ជាការ រង បញ្ជាការដ្ឋានរថក្រោះ បានជំរុញដល់កម្លាំង ត្រូវខិតខំប្រឹងប្រែងកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ។
ដោយអនុវត្តន៍តាមផែនការ របស់មេបញ្ជា ការ បញ្ជាការដ្ឋានរថក្រោះ ដើម្បីរក្សាបាននូវ វឌ្ឍនភាពអង្គភាពប្រកបដោយចីរភាព លោកឧត្ដមសេនីយ៍ត្រី អ៊ឹម សុឃឿនបាន ដឹកនាំកម្លាំងធ្វើការកសាងអង្គភាព ដោយបានយកចិត្តទុកដាក់លើការសាងសង់ ដោយធានាអោយបានទាំងគុណភាព និង សោភ័ណភាពសំណង់ ធ្វើយ៉ាងណាអោយអគារ ដែលបានសាងសង់មានភាពរឹងមាំ ស្របទៅបទដ្ឋានបច្ចេកទេស ។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី អ៊ឹម សុឃឿន ក៏បានកោតសរសើរដល់កម្លាំងក្នុងអង្គភាព ដែលបានខិតខំអនុវត្តន៍ តាមផែនការដែលថ្នាក់លើដាក់ចុះ ប្រកប ដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងនោះអង្គភាពក៏បានយកចិត្តទុកដាក់លើការងារបង្កបង្កើនផល និងចញ្ចឹមសត្វដើម្បីផ្គត់ ផ្គង់ជីវភាពរស់នៅដល់កងទ័ពបន្ថែមលើគោលរបបហូបប្រចាំថ្ងៃ ធានាបានការហូបគ្រប់គ្រាន់ និងមានសុវត្ថិភាព។
ឆ្លៀតក្នុងឱកាស លោកមេបញ្ជាការរង បានដាស់តឿនដល់កងកម្លាំង ក្នុងបញ្ជាការដ្ឋានរថក្រោះអោយចូលរួមបន្តអនុវត្តន៍នូវ វិធានការ ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ ដើម្បីធានាអោយបាន កុំអោយមានជំងឺកូវីដ-១៩ ឆ្លងរីករាលដាលចូលអង្គភាព និង ក្រុមគ្រួសារកងទ័ព ៕
ដោយ៖ សូរិយា