ភ្នំពេញ៖ កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី១ បានចុះផ្អាកទីតាំងលក់ទឹកត្នោតជូរមួយកន្លែងក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ក្រោយលួចបេីកទទួលភ្ញៀវផឹកស៊ីបំពានបម្រាមរដ្ឋបាលរាជធានីភ្នំពេញ។
អាជ្ញាធរសង្កាត់ចោមចៅទី១បានឱ្យដឹងថា ទីតាំងខាងលេីបានសង់ជារោងនិងធ្វេីជាបន្ទប់តូចៗលក់ទឹកត្នោតជូរនិងស្រាបៀរគ្រប់មុខ។ មិនត្រឹមតែប៉ុណ្ណោះក៏បានលួចបេីកលក់ទទួលភ្ញៀវឱ្យចូលផឹកស៊ីប្រមូលផ្តុំដោយមិនខ្លាចការឆ្លងជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែងថ្មីប្រភេទDeltaឡើយ ដោយបំពានបម្រាមរដ្ឋបាលរាជធានីភ្នំពេញ។
ក្រោយពីទទួលព័ត៌មានភ្លាមអាជ្ញាធរបានចុះមកដល់ទីតាំងខាងលេីឃេីញថាពិតជាបានលួចបេីកទទួលភ្ញៀវប្រាកដមែន តែភ្ញៀវបានរត់គេចខ្លួនអស់បន្សល់ទុកតែម៉ូតូចំនួន៦គ្រឿង។
ក្រោយប្រតិបត្តិការបង្ក្រាបអាជ្ញាធរបានឃាត់អ្នកលក់ចំនួន៤នាក់ ចំណែកទីតាំងត្រូវបានបិទជាបណ្តោះអាសន្ន៕
ដោយ៖សុខាសែនជ័យ