ខេត្តប៉ៃលិន៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្គ្រាម១គ្រាប់ឲ្យអង្គភាពកម្ចាត់មីនស៊ីម៉ាក់នៅចំណុចមាត់អូរក្រោយកាស៊ីណូញ៉ូហ្វរធូណា ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ការសហការគ្នានេះបានធ្វើឡើងកាលវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃចន្ទ ០៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ខណ:ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ មន្រ្តីអង្គភាពកម្ចាត់មីនCMACបានឲ្យដឹងថា គ្រាប់នេះជាប្រភេទគ្រាប់មីន៦៩ បន្សល់ពីសម័យសង្រ្គាម ត្រូវបានដោះយកទៅរក្សាទុកនៅ ស្នាក់ការ CMAC រង់ចាំកម្ទេចចោលនៅពេលក្រោយ ៕
ដោយ ៖ ប្រាថ្នា