ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហែម​ ដារិទ្ធិ​ បានរៀបចំពិធីចែកប័ណ្ណសសើរ​ ជូនដល់លោក​ លោកស្រី​ ចៅសង្កាត់​ នឹងប៉ុស្តិ៍នគរបាល​ ទាំង៧​ និងផ្តល់ជូនថវិកាចំនួន ៦៥ម៉ឺនរៀល ដើម្បីលើកទឹកចិត្ត !

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០២១​ វេលាម៉ោង ១០:០០នាទី លោក​ ហែម​ ដារិទ្ធិ​ អភិបាល នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ​ បានរៀបចំពិធីចែកប័ណ្ណសសើរ​ ជូនដល់លោក​ លោកស្រី​ ចៅសង្កាត់​ នឹងប៉ុស្តិ៍នគរបាល​ ទាំង៧​ និងផ្តល់ជូនថវិកាចំនួន ៦៥ម៉ឺនរៀល ដើម្បីលើកទឹកចិត្តជូនដល់កម្លាំងសង្កាត់នឹងប៉ុស្តិ៍ ដែលបានលះបង់ទាំង កម្លាំងកាយចិត្តដើម្បីការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរៀងៗខ្លួន។

សូមបញ្ជាក់ថា, ការធ្វើបែបនេះ គឺជាយន្តការមួយដ៏ល្អសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ ដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រហូតមកដល់នឹងប្រជាពលរដ្ឋផ្ទាល់ ពិសេសបង្កើននូវគំនិតក្នុងការគ្រប់គ្រងរបស់អាជ្ញាធរនិងសមត្ថកិច្ចប្រកបដោយភាពទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង។ 

សូមបញ្ជាក់ផងដែរថា,  ក្រសួង​សុខាភិបាល​​កម្ពុជា​​!​ បន្ត​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៤០៨នាក់ និង​​អ្នក​ជាសះស្បើយ​ ៣២៤នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១១នាក់​។ ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១​ មាន​ ៩០,៩២%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៤,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៩ ខែសីហា​​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៤០៨នាក់ទៀត ជាសះស្បើយ ៣២៤នាក់ និងស្លាប់​ ១១នាក់៖

– ករណីឆ្លងសហគមន៍ ៣១៨នាក់

– អ្នកដំណើរពីបរទេស ៩០នាក់

គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 92,616 នាក់

– អ្នកជាសះស្បើយ= 88,443 នាក់

– អ្នកស្លាប់= 1,892 នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖