ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជការកងពលតូចថ្មើរជើងលេខ៥២ ចុះត្រួតពិនិត្យក្រុមប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ម្ជុលទី១ ជូនមនុស្សចាស់ និងកុមារ នៅទីតាំងមណ្ឌលវត្តគីរីរម្យសន្ដិភាព ក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង  ដោយក្រុមប្រតិបត្តិការចាក់វ៉ាក់សាំងកងពល ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ួម សុធារ៉ា មេបញ្ជាការរងនាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥២ ដោយមានការចូលរួមពី ស្ថាប័ន កងកម្លាំង អាជ្ញាធរដែនដី ការិយាល័យស្រុកប្រតិបត្តិសំពៅលូន និងមណ្ឌលសុខភាពបារាំងធ្លាក់។

ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពល បានបញ្ជាក់បន្ថែម ដល់ក្រុមការងារចាក់វ៉ាក់សាំងកងពលតូចថ្មើរជើងលេខ៥២ ត្រូវយកចិត្តទុកដាក់ឱ្យបានល្អ ក្នុងកិច្ចសហការជាមួយ បណ្ដាស្ថាប័ន កងកម្លាំង អាជ្ញាធរដែនដី ឱ្យមានភាពរលូន ដើម្បីបង្កលក្ខណ:មានភាពងាយស្រួលក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នាពេលនេះ។ 

បន្ថែមពីនេះ​ លោកមេបញ្ជាការកងពល បានផ្ដាំផ្ញើឱ្យយោធិនគ្រប់រូបត្រូវយកចិត្តទុកដាក់គោរពវិន័យ សណ្ដាប់ធ្នាប់ ដើម្បីលើកកម្ពស់កិត្យានុភាព នៃកងយោធពលខេមរភូមិន្ទហើយត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ និងបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀលផុតពីមេរោគដ៏កាចសាហាវកូវីដ-១៩៕

ដោយ​៖សហការី​


ចែករំលែក៖