ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយ សប្បុរសធម៌ជា ភេសជ្ជៈ ២៥០កេស ដើម្បីជួយឧបត្ថម្ភជីវភាព ពលរដ្ឋ រងគ្រោះ ពីមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួល អំណោយសប្បុរសធម៌ ជាភេសជ្ជៈចំនួន ២៥០កេស ដើម្បី រដ្ឋបាលរាជធានីភ្នំពេញ យកបន្ដទៅ ជួយឧបត្ថម្ភ ជីវភាព ពលរដ្ឋ ដែលកំពុងរងគ្រោះពីមេរោគកូវីដ-១៩ ។ 

   អំណោយដែលរដ្ឋបាលរាជធានីទទួលពី លោក HUANG QIYUAN អគ្គនាយក ក្រុមហ៊ុន មីងសឹង និង លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ (Covid-19)។ ពិធីប្រគល់ ទទួលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ។ 

   លោក ហួត ហៃ ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពល រដ្ឋទាំងអស់ នៅរាជធានីភ្នំពេញសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ៖ លោកអគ្គនាយក និងលោកស្រី ដែលបានឧបត្ថម្ភ៖ ភេសជ្ជៈ ចំនួន២៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ Covid-19 ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ផាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ 

   ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩(Covid-19)។ 

  សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

ដោយ ៖ សំរិត


ចែករំលែក៖