ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព ដោយគេសង្ស័យថាជនរងគ្រោះអាចមានវិបត្តិក្នុងគ្រួសារទើបគិតខ្លីបែបនេះ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២១នៅចំណុចភូមិ រោងដំរី ឃុំស្វាយចេក ស្រុករំដួល ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះគង់ រស្មី អាយុ ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិរោងដំរី ស្រុករំដួល ខេត្តស្វាយរៀង។
ក្រោយពីទទួលបានព័តមានភ្លាមកម្លាំងនគរបាលស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យសពនិងធ្វើតេស្តរកកូវីដ-១៩ដោយលទ្ធផលអវិជ្ជមាន ហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាធ្វើអត្តឃាតចងក ខ្លួនឯងប្រាកដមែន ខណ:ដែលមិនមានស្លាកស្នាមអ្វីសម្គាល់ជារឿងឃាតកម្មនោះឡើយ។
បើតាមអ្នកភូមិបានឱ្យដឹងថា គ្រួសារមួយនេះគឺមានជំងឺវិកលចរិតទាំងអស់ដោយធ្វើឱ្យបុរសខាងលើតូចចិត្តទើបសម្រេចចិត្តគិតខ្លីបែបនេះតែម្ដង។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖យឹម សុថាន