ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ៖​ ដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់កម្លាំងជំនាញគ្រប់ផ្នែក និងនគរបាលក្រុងកោះរ៉ុង ត្រូវពង្រឹងគោលដៅផែដើមទី និងចុងទីលើប្រព័ន្ធសុវត្ថិភាពតាមដានការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​តាមការបញ្ជាក់ពី​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ នៅយប់ថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះថា​ លោកបានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់កម្លាំងនគរបាលទេចរណ៍ នគរបាលចរាចរផ្លូវទឹក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ត្រូវផ្សព្វផ្សាយ និងពង្រឹងគោលដៅផែដើមទី និងចុងទីលើប្រព័ន្ឋសុវត្ថិភាពជលយានយន្តទាំងអស់រួមទាំងតាមដានការប្រែប្រួលអាកាសធាតុ និងត្រៀមអន្តរាគមន៍សង្រ្គោះ ពេលមានហេតុការណ៏កើតឡើងជាយថាហេតុលើផ្ទៃសមុទ្រ។ 

បន្ថែមពីនេះ​លោក​ ជួន​ ណារិន្ទ​  ក៏បានឱ្យកម្លាំងជំនាញណែនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចុះលេងទឹកសមុទ្រនៅតាមឆ្នេរ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្ត ចំនួន៦ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ក្នុងនោះរួមមានខេត្តព្រះសីហនុផងដែរ ។ 

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជានេសាទ ទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីជាសផុតពីឧបទ្ទវហេតុផ្សេងៗ ប្រសិនបើមានហេតុការណ៏ណាមួយកើតឡើង សូមទូរស័ព្ទជាបន្ទាន់មកHotline ទាន់ហេតុការណ៍ រួមមាន៖

១-ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ 097 778 0008

២-អធិការដ្ឋាននគរបាលកោះរ៉ុង 011 200 331 016 436 696

៣-ការិយាល័នគរបាលចរាចរណ៏ផ្លូវទឹក 081 500 619

៤-ការិយាល័យនគរបាលទេសចរណ៏ 081 500 614 ៕

ដោយ​៖សហការី​


ចែករំលែក៖