ព័ត៌មានទាន់ហេតុការណ៍៖

ចិនឈរចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយនៃការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូឆ្នាំនេះ

ចែករំលែក៖

ការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនបានបិទបញ្ចប់ហើយកាលពីថ្ងៃទី៦ ខែកញ្ញា ដោយមានរៀបចំកម្មវិធីដ៏រំជើបរំជួលបានចាប់ផ្តើមនៅម៉ោង៨យប់។ ក្នុងនោះប្រទេសចិនជាអ្នកទទួលបានមេដាយច្រើនជាងគេក្នុងព្រឹត្តិការណ៍នេះ ហើយការប្រកួតបានប្រព្រឹត្តទៅដោយរលូន ។

ប្រទេសចិនដណ្តើមបានមេដាយសរុប២០៦គ្រឿង ក្នុងនោះមេដាយមាសមាន៩៦គ្រឿង, ប្រាក់៦០គ្រឿង និងមេដាយសំរិទ្ធិ៥១គ្រឿង ខណៈចំណាត់ថ្នាក់លេខ២គឺប្រទេសអង់គ្លេសទទួលបានមេដាយសរុប១២៤គ្រឿង ក្នុងនោះមេដាយមាស៤១គ្រឿង, ប្រាក់៣៨គ្រឿង និងមេដាយសំរិទ្ធិ៤៥គ្រឿង។ ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើសហរដ្ឋអាមេរិកទទួលបានមេដាយសរុប១០៤គ្រឿង ដែលមានមេដាយមាស៣គ្រឿង, ប្រាក់៣៦គ្រឿង និងសំរិទ្ធិ៣គ្រឿង។

ដោយឡែកសម្រាប់ប្រទេសក្នុងតំបន់អាស៊ានជាមួយកម្ពុជាយើងវិញគឺមានប្រទេសមួយចំនួនបានឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនេះដែរ។ ក្នុងនោះមានប្រទេសថៃទទួលបានមេដាយ១គ្រឿង (មាស, ប្រាក់, សំរិទ្ធិ), ប្រទេសម៉ាឡេស៊ីឈ្នះគ្រឿង (មាសគ្រឿង, ប្រាក់២គ្រឿង), ប្រទេសសិង្ហបុរីឈ្នះមេដាយមាសគ្រឿង, ប្រទេសឥណ្ឌូនេស៊ីឈ្នះបានមេដាយមាស២, ប្រាក់គ្រឿង និងសំរិទ្ធិគ្រឿងខណៈប្រទេសវៀតណាមឈ្នះបានមេដាយប្រាក់១គ្រឿង ។

គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះដែលទើបតែបញ្ចប់កន្លងទៅប្រទេសចិនក៏ទទួលបានមេដាយច្រើនជាងគេផងដែរ ដោយប្រទេសនេះឈរចំណាត់ថ្នាក់លេខ២ក្នុងតារាងមេដាយដោយដណ្តើមបាន៨៨មេដាយ។ ចំណែកប្រទេសដែលឈរកំពូលតារាងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលនោះគឺសហរដ្ឋអាមេរិកដណ្តើមបាន១១៣មេដាយ ៕

ដោយ៖ ភារៈ(រូបភាព ៖ olympics.com)


ចែករំលែក៖